Happy Khmer New Year
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅវត្តភ្នំតូច ស្ថិតក្នុងភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ
April 12, 2025 22:32 PM
98 viewer
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅវត្តភ្នំតូច ស្ថិតក្នុងភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
លោក ស៊ីម ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្នោត និងលោកស្រី ព្រមទាំងក្រុមការងារ និង ថ្នាក់ដឹកនាំ រួមទាំងក្រុមការងារ ក្រុមហ៊ុនទេសចរណ៏ វី1 ត្រាវែល បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឃុំត្នោត ព្រមទាំងផ្តល់អំណោយសប្បុរសធម៌ របស់ក្រុមហ៊ុនទេសចរណ៍ វី1 ត្រាវែល ដល់ក្រុមគ្រួសារក្រីក្រ ចំនួន៤៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន រួមមាន (អង្ករ ទឹកត្រី ទឹកសុីអុីវ ត្រីខ សាប៊ូ សារ៉ុង ក្រម៉ា ប្រេងកូឡា និងប្រជាជនចូលរួម ចំនួន៥០នាក់ ក្នុងថវិកាម្នាក់ ២០,០០០រៀល)។